នូវែលសេឡង់គឺជាទឹកដីដែលមានទីធ្លាធំទូលាយ។ គឺមានបរិយាកាសដ៏បរិសុទ្ធ និងអស្ចារ្យដែលជួយបំផុសគំនិតធំៗ និងស្មារតីជាសហគ្រិន។
គឺនៅទីនេះហើយដែល New Image™ International ត្រូវបានចាប់កំណើតឡើង កាលពីជាង 30 ឆ្នាំមុន។ លោក Graeme Clegg ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន New Image™ International បានចាប់ផ្តើមចេញពីការធ្វើជាកសិករចៀមម្នាក់នៅ Masterton ។
គឺនៅក្នុងកសិដ្ឋានរបស់គាត់ដែលលោក Graeme បានបង្កើតគំនិតដំបូងរបស់គាត់អំពីអាហារបំប៉នសុខភាព ហើយនៅឆ្នាំ 1984 លោកក៏បានសម្រេចចិត្តធ្វើការស្រាវជ្រាវទៅលើអត្ថប្រយោជន៍សុខភាពមិនគួរឱ្យជឿនៃកូឡូស្ត្រាំ ដែលជាអាហារដំបូងនៃធម្មជាតិ។
ពួកយើងបានពង្រីកការស្រាវជ្រាវវិទ្យាសាស្ត្ររបស់យើង និងបង្កើតបច្ចេកវិទ្យា Alpha Lipid™ តែមួយគត់របស់យើង ដែលជួយឱ្យរាងកាយស្រូបយកបាននូវសារធាតុកូឡូស្ត្រាំល្អៗទាំងឡាយ។
ការផ្តោតសំខាន់របស់យើងទៅលើការច្នៃប្រឌិត និងការជំរុញអោយបាននូវផលិតផលសុខភាព និងអាហារូបត្ថម្ភល្អបំផុត បានជួយជម្រុញដល់ការពង្រីករបស់យើងទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតទទួលបានពានរង្វាន់ New Image™ International ជាច្រើន និងជួយឱ្យពួកយើងឈរនៅលំដាប់ឈានមុខនៅក្នុងឧស្សាហកម្មនេះ។
សព្វថ្ងៃនេះ សុខភាព និងសុខុមាលភាពគឺជាឧស្សាហកម្មដែលកំពុងរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។ ហើយដោយសារតែយើងបានតាំងចិត្តថាផលិតផលរបស់យើងត្រូវតែផលិតចេញពីគ្រឿងផ្សំសុទ្ធបំផុត នោះការបន្តរីកចម្រើនរបស់យើងគឺគ្មានដែនកំណត់នោះទេ។
ដោយសារតែភាពជោគជ័យរបស់យើងបានចាក់ឫសនៅក្នុងភាពជោគជ័យរបស់អ្នកចែកចាយឯករាជ្យរបស់យើង, New Image™ International គឺជាគ្រួសារសហគ្រិនសកលដែលផ្តោតលើសុខភាព និងសុខុមាលភាព។ ចំណង់ចំណូលចិត្តនូវែលសេឡង់ទៅលើការច្នៃប្រឌិត គឺមានន័យថាមនុស្សគ្រប់គ្នាត្រូវមានឱកាសដើម្បីធ្វើជាម្ចាស់ដើម្បីកំណត់សិល្បៈនៃការរស់នៅរបស់ខ្លួនអោយបានល្អ។
យើងជឿថា មនុស្សគ្រប់គ្នាមានស្មារតីសហគ្រិននៅក្នុងខ្លួន។ អ្វីដែលយើងត្រូវធ្វើគឺចេះយកវាមកអនុវត្ត។